ចង់ដូរបរិយាកាសរស់នៅក្នុងសម័យទំនើបតែលាយឡំការរចនាបែបខ្មែរ អាចជ្រើសយក បុរី ខ្លឹមច័ន្ទ ដែលរៀបចំប្លង់មេនិងរចនាដោយស្ថាបត្យករកូនខ្មែរពិតៗ



 

រាជធានីភ្នំពេញ ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សស្ទើរគ្រប់វិស័យក្នុងរយៈពេលជាងមួយទសវត្សន៍ចុងក្រោយនេះ។ ក្នុងនោះផងដែរ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់បុរី និងគម្រោងលំនៅដ្ឋានតូចធំជាច្រើនត្រូវបានអភិវឌ្ឍន៍ជាបន្តបន្ទាប់។

 

ដោយឡែកបើយើងក្រលេកមើលទៅភាគខាងលិចរាជធានីភ្នំពេញ ពិសេសតំបន់ចោមចៅនិងតំបន់ជិតៗ​នេះមានមនុស្សរស់នៅអ៊ូអរ រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេស ហេតុនេះហើយលំនៅដ្ឋានដែលសាងសង់ភាគច្រើនជាប្រភេទផ្ទះអាជីវកម្ម និងវីឡាកូនកាត់ប៉ុណ្ណោះ។ 

 

 

 

ដោយសារកត្តាតម្រូវការទីផ្សារកើនឡើង ការចង់បាននូវការរស់នៅបែបប្រណីតភាព ឯកជនភាព និងនៅជិតនឹងទីតាំងប្រកបអាជីវកម្មស្រាប់ បានជាយើងសម្រេចចិត្តបង្កើតនូវបុរីខ្លឹមច័ន្ទនេះឡើង។ ទីតាំងបុរី ខ្លឹមច័ន្ទ នៅជាប់បុរីពិភពថ្មីផ្លូវជាតិលេខ ៣ គម្រោងទី១ ដែលមានចម្ងាយ ៥គីឡូម៉ែត្រពីរង្វង់មូលចោមចៅ។ បុរី ខ្លឹមច័ន្ទ ដែលជាសហគមន៍គំរូបែបខ្មែរទំនើប និងដំបូងគេនៅកម្ពុជានឹងសាងសង់នូវប្រភេទផ្ទះវីឡាទោលទាំងអស់នៅក្នុងគម្រោងដើម្បីផ្តល់ជូននូវឯកជនភាពនៃការរស់នៅទៅដល់អតិថិជន។

 

    

 

 

 

 

 

 

 

 

 

 

 

 

លោកអនុបណ្ឌិត លី នី ជាស្ថាបត្យករដែលបានរៀបចំប្លង់មេរបស់បុរី ខ្លឹមច័ន្ទ បានប្រាប់ឲ្យដឹងថា “គោលគំនិតចំបងក្នុងការរចនាគម្រោងបុរី ខ្លឹមច័ន្ទ គឺផ្តល់នូវភាពសាមញ្ញ ទូលាយ និងបែបបទជាខ្មែរ។” ខ្លោងទ្វារចេញ-ចូលត្រូវបានរំលេចឡើងនូវក្បឿងស្រកាលិញបែបខ្មែរ និងតួផ្ទះវីឡាទោលផ្នែកខាងមុខទាំងអស់ត្រូវបានរចនាដោយក្បឿងស្រកាលីញបែបខ្មែរផងដែរ។ នៅក្នុងគម្រោងផ្ទាល់មាននូវសួនច្បារពហុមុខងារសម្រាប់ជួបជុំ លំហែរ ហាត់ប្រាណ និងកន្លែងក្មេងលេងកំសាន្ត។

 

 

  

 

 

 

 

 

 

 

 

 

 

 

 

សម្រាប់ព័ត៌មានបន្ថែម ៖ 011 555 559 / 016 552 559 ។ #BOREYKLEMCHAN

 

 

message us for more information