អត្ថបទថ្មីៗ

image
ចង់ដូរបរិយាកាសរស់នៅក្នុងសម័យទំនើបតែលាយឡំការរចនាបែបខ្មែរ អាចជ្រើសយក បុរី ខ្លឹមច័ន្ទ ដែលរៀបចំប្លង់មេនិងរចនាដោយស្ថាបត្យករកូនខ្មែរពិតៗ

រាជធានីភ្នំពេញ ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សស្ទើរគ្រប់វិស័យក្នុងរយៈពេលជាងមួយទសវត្សន៍ចុងក្រោយនេះ។ ក្នុងនោះផងដែរ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់បុរី និងគម្រោងលំនៅដ្ឋានតូចធំជាច្រើនត្រូវបានអភិវឌ្ឍន៍ជាបន្តបន្ទាប់។ ដោយឡែកបើយើងក្រលេកមើលទៅភាគខាងលិចរាជធានីភ្នំពេញ ពិសេសតំបន់ចោមចៅនិងតំបន់ជិតៗ​នេះមានមនុស្សរស់នៅអ៊ូអរ រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេស ហេតុនេះហើយលំនៅដ្ឋានដែលសាងសង់ភាគច្រើនជាប្រភេទផ្ទះអាជីវកម្ម និងវីឡាកូនកាត់ប៉ុណ្ណោះ។     ដោយសារកត្តាតម្រូវការទីផ្សារកើនឡើង ការចង់បាននូវការរស់នៅបែបប្រណីតភាព ឯកជនភាព និងនៅជិតនឹងទីតាំងប្រកបអាជីវកម្មស្រាប់ បានជាយើងសម្រេចចិត្តបង្កើតនូវបុរីខ្លឹមច័ន្ទនេះឡើង។ ទីតាំងបុរី ខ្លឹមច័ន្ទ នៅជាប់បុរីពិភពថ្មីផ្លូវជាតិលេខ ៣ គម្រោងទី១ ដែលមានចម្ងាយ ៥គីឡូម៉ែត្រពីរង្វង់មូលចោមចៅ។ បុរី ខ្លឹមច័ន្ទ ដែលជាសហគមន៍គំរូបែបខ្មែរទំនើប និងដំបូងគេនៅកម្ពុជានឹងសាងសង់នូវប្រភេទផ្ទះវីឡាទោលទាំងអស់នៅក្នុងគម្រោងដើម្បីផ្តល់ជូននូវឯកជនភាពនៃការរស់នៅទៅដល់អតិថិជន។                             លោកអនុបណ្ឌិត លី នី ជាស្ថាបត្យករដែលបានរៀបចំប្លង់មេរបស់បុរី ខ្លឹមច័ន្ទ បានប្រាប់ឲ្យដឹងថា “គោលគំនិតចំបងក្នុងការរចនាគម្រោងបុរី ខ្លឹមច័ន្ទ គឺផ្តល់នូវភាពសាមញ្ញ ទូលាយ និងបែបបទជាខ្មែរ។” ខ្លោងទ្វារចេញ-ចូលត្រូវបានរំលេចឡើងនូវក្បឿងស្រកាលិញបែបខ្មែរ និងតួផ្ទះវីឡាទោលផ្នែកខាងមុខទាំងអស់ត្រូវបានរចនាដោយក្បឿងស្រកាលីញបែបខ្មែរផងដែរ។ នៅក្នុងគម្រោងផ្ទាល់មាននូវសួនច្បារពហុមុខងារសម្រាប់ជួបជុំ លំហែរ ហាត់ប្រាណ និងកន្លែងក្មេងលេងកំសាន្ត។                             សម្រាប់ព័ត៌មានបន្ថែម ៖ 011 555 559 / 016 552 559 ។ #BOREYKLEMCHAN    

image
ម៉ោះ! មកស្វែងអំពីចំណុចពិសេសនៃគម្រោងបុរីលម្ហែភូមិផ្កាត្រកួន

គម្រោងដីលំហែមួយកន្លែងមានផ្ទៃដីសរុបប្រមាណជា 100 ហិកតា មានចម្ងាយមិនឆ្ងាយពីក្រុង កំពុងស្វែងរកអតិថិជនដែលមានតម្រូវការស្វែងរកការរស់នៅបែបជាលក្ខណៈធម្មជាតិ ស្រូបយកខ្យល់អាកាសបរិសុទ្ធ លំហែកាយ នៅពេលទំនេរ។ គ្រប់ប្លង់ដីនីមួយៗ មានទីធ្លាធំទូលាយអាចដាំដុះដំណាំផ្សេងៗ តាមតម្រូវការបាន និងជាពិសេសនោះអាចធ្វើការសាងសង់លំនៅដ្ឋានទៅតាមក្តីស្រមៃរបស់ខ្លួនទៀតផង។ ចំណុចសំខាន់មួយទៀតនោះ គម្រោងនឹងធ្វើការរៀបចំហេដ្ឋារចនាសម្ព័ន្ធដូចជា ការចាក់ផ្លូវកៅស៊ូ ការរៀបចំប្រព័ន្ធលូ និងប្រព័ន្ធទឺក និងភ្លើងរដ្ឋ ជូនទៅដល់អតិថិជនថែមទៀតផង។ លើសពីនេះទៅទៀតគម្រោង ក៏មានជារមនីយដ្ឋានដ័សម្បូរបែប ដែលក្នុងនោះមានអាហារដ្ឋាន, កន្លែងកំសាន្ត សម្រាប់ជាលក្ខណៈក្រុមគ្រួសារ មិត្តភក្តិ  និងសួនកុមារ, អាងហែលទឹក, សួនបន្លែធម្មជាតិ, ទីលានបាល់ទាត់, កន្លែងប្រជុំ, ស្ទូចត្រី, កន្លែងជិះទូកកាយ៉ាក ជិះទា ផ្ទះលំហែសម្រាប់ជួល និងផ្សារបន្លែផងដែរ។ ទាំងនេះគឺស្ថិតនៅក្នុង គម្រោងបុរីលម្ហែភូមិផ្កាត្រកួន ដែលមានទីតាំងស្ថិតនៅក្នុងភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល មានចម្ងាយប្រមាណ 17គីឡូម៉ែត្រ ប៉ុណ្ណោះពីក្រុងតាខ្មៅ ដែលជាទីតាំមួយដ៏ល្អបំផុត ដែលមិនចាំបាច់ចំណាយពេលរាប់ម៉ោងក្នុងការធ្វើដំណើរ ប៉ុន្តែនៅតែទទួលបានអារម្មណ៍ស្រស់ស្រាយពីធម្មជាតិដូចនៅជនបទផងដែរ។   —————————————— ទីតាំង៖ ផ្លូវជាតិ21B ភូមិឬស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ទំនាក់ទំនងព័ត៌មានបន្ថែម៖ 085 888 189/069 571 777

image
ក្រុមហ៊ុន ខេមីលែននៀល អុិនវេសមុិន ខូអិលធីឌី បាននាំយកនូវសមិទ្ធិផលថ្មីមួយជូនដល់អតិថិជនក្នុងខែនេះ!

ក្រុមហ៊ុន ខេមីលែននៀល អុិនវេសមុិន ខូអិលធីឌី បានធ្វើការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូ ក្នុងការលក់ និងធ្វើទីផ្សារផ្តាច់មុខលើ គម្រោងបុរីលម្ហែភូមិផ្កាត្រកួន កាលពីថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ2023 នេះ។ គម្រោងបុរីលម្ហែភូមិផ្កាត្រកួន គឺជាគម្រោងដីលម្ហែមួយដែលមានចម្ងាយមិនឆ្ងាយពីទីក្រុង ត្រឹមប្រមាណ ១៧គីឡូម៉ែត្រពីក្រុងតាខ្មៅ និងមានទំហំផ្ទៃដីរហូតដល់ 200ហិកតា។ គម្រោងបានផ្តោតសំខាន់ចំបងទៅលើការរៀបចំជាសហគមន៍នៃការរស់នៅបែបលម្ហែ ស្ងប់ស្ងាត់ ជាមួយនឹងមជ្ឈដ្ឋានធម្មជាតិ ប៉ុន្តែសុីវីល័យ សក្តិសមបំផុតសម្រាប់អតិថិជនដែលកំពុងស្វែងរកទីតាំងល្អក្នុងការសាងសង់ម៉ូតផ្ទះលម្ហែផ្ទាល់ខ្លួន ដែលជាផ្ទះទី២សម្រាប់សម្រាកពីការធុញទ្រាន់នឹងបរិយាកាសអ៊ួរអាប់ពីកណ្តាលទីក្រុងនៅពេលទំនេរ។ លើសពីនេះ គម្រោងក៏បានគិតគូរពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងដែលមានដូចជា ផ្លូវកៅស៊ូ ប្រព័ន្ធលូ ភ្លើងអគ្គីសនី និងបណ្តាញទឹកស្អាតរួចជាស្រេច ដោយមិនឲ្យអតិថិជនមានការព្រួយបារម្ភទៅថ្ងៃក្រោយឡើយ។  គម្រោងបុរីលម្ហែភូមិផ្កាត្រកួននេះផងដែរគឺស្ថិតនៅក្នុងទីតាំងដែលមានរមណីយដ្ឋានស្រាប់ ដែលផ្តល់នូវសោភ័ណភាពដល់គម្រោងមួយកម្រិតទៀតផង។ ដោយមើលឃើញពីភាពល្អ និងសក្តានុពលនៃគម្រោងបុរីលម្ហែភូមិផ្កាត្រកួន ក្រុមហ៊ុន ខេមីលែននៀល អុិនវេសមុិន ខូអិលធីឌី បានសម្រេចចិត្តក្នុងការធ្វើកិច្ចសហការនេះ ដើម្បីនាំយកនូវអ្វីដែលថ្មីជូនដល់អតិថិជនទាំងចាស់ និងថ្មី។ ទីតាំងគម្រោង៖ ផ្លូវជាតិ21B ភូមិឬស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ទំនាក់ទំនងព័ត៌មានបន្ថែម៖ 085 888 189/069 571 777

image
អាផាតមិន​ ILISO សម្រាប់ការវិនិយោគដើម្បីទទួលបានសិទ្ធិស្នាក់នៅក្នុងប្រទេសក្រិក

  អាផាតមិនទំនើប ILISO ក្នុងទីក្រុង ATHENS ប្រទេសក្រិកមានទីតាំងនៅក្នុងទីក្រុង Athens ប្រទេសក្រិក ដែលជាតំបន់សក្តានុពលមួយដោយសារតែនៅក្បែរនោះគឺកំពុងតែមានការអភិវឌ្ឍន៍សួនកំសាន្ត, សណ្ឋាគារ, កាសុីណូ និងកន្លែងទេសចរណ៍ជាច្រើនទៀត ដែលធ្វើឲ្យទីនោះក្លាយជាតំបន់ដ៏ទាក់ទាញមួយសម្រាប់អ្នកវិនិយោគជាច្រើន។     អាផាតមិន ILISO តម្លៃចាប់ពី €403.000 ឡើងទៅ និងមិនគិត VAT ឡើយ។ ដូច្នេះអ្នកអាចចំណេញដល់ទៅ 24% ពី VAT។  គម្រោងអាផាតមិននេះ បានចាប់ផ្តើមសាងសង់ឡើងនៅខែ មិថុនា ឆ្នាំ 2023 ហើយគម្រោងនឹងបញ្ចប់ការសាងសង់នៅក្នុង ខែកក្កដា ឆ្នាំ 2025 នេះ នឹងរំពឹងថាតម្លៃអាចនឹងឡើងទ្វេរដងនៅពេលដែលសាងសង់រួចរាល់។   ចំនួនយូនីត៖ 56 យូនីតដែលនៅសល់៖ 20 គ្រែ៖ 2 បន្ទប់ទឹក៖ 2 ទំហំ៖ 2.191 sqm ចំណូលរំពឹងទុកពីការជួលត្រលប់៖ ចាប់ពី €780  –  €1.500   អត្ថប្រយោជន៍ដ៏ពិសេសបំផុតនោះ លោកអ្នកនឹងទទួលបានសិទ្ធិរស់នៅជាអចិន្ត្រៃយ៍ទាំងគ្រួសារក្នុងប្រទេសក្រិក និងអាចធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗទៀតក្នុងតំបន់សិនជិនដោយមិនត្រូវការ VISA ផងដែរ! ប្រសិនបើអ្នកមានបំណងចង់ទទួលបានសិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងតំបន់អឺរ៉ុបតាមរយៈការវិនិយោគលើអចលនទ្រព្យសូមទំនាក់ទំនងមកកាន់លេខ៖ +85569571777 ឬផ្ញើសារមកកាន់ផេកហ្វេសប៊ុករបស់យើង៖ Camillenial Investment

image
ហេតុអ្វីបានជាប្រទេសសុីបក្លាយជាគោលដៅចម្បងសម្រាប់វិនិយោគិនជនជាតិបរទេស?

ខាងក្រោមនេះជាអត្ថប្រយោជន៍មួយចំនួនដែលអ្នកទទួលបានពីការជ្រើសរើសការវិនិយោគក្នុងប្រទេសសុីប៖ 1. សេវាកម្មធនាគារ និងឯកទេសផ្សេងៗផ្តល់នូវទំនុកចិត្ត និងប្រសិទ្ធិភាព ប្រព័ន្ធធនាគាររបស់ប្រទេសសុីបគឺបង្កើតឡើងមកជាមួយនឹងបច្ចេកវិទ្យាដែលផ្តល់ភាពងាយស្រួលដល់អ្នកដែលកំពុងមានមុខជំនួញទាំងអស់។ ប្រទេសសុីបយកចិត្តទុកដាក់ក្នុងការផ្តល់រាល់អតិថិជន និងក្រុមហ៊ុននូវតម្រូវការនានា ជាមួយនឹងប្រព័ន្ធធនាគារដែលបានរៀបចំឡើងប្រកបដោយស្តង់ដា។ ម្យ៉ាងទៀត ក៏មានអ្នកឯកទេសជាច្រើនដែលមានជំនាញច្បាស់លាស់នឹងចាំជួបបម្រើអតិថិជនជានិច្ច។  អ្នកជំនាញដែលចេះច្រើនភាសាទាំងនោះក៏អាចបម្រើលោកអ្នកជាមួយនឹងភាសា ក្រិក ទួគី រូស្សុី ឬអង់គ្លេសផងដែរ ដែលទាំងនេះហើយទើបពួកយើងនិយាយថាសេវាកម្មប្រឹក្សាប្រកបដោយស្តង់ដាខ្ពស់។ អ្នកវិនិយោគទាំងអស់អាចទទួលបាននូវការប្រឹក្សាយោបលពីផ្នែកច្បាប់ គណនីករ ការគ្រប់គ្រង ឬផ្នែកផ្សេងៗទៀតជាមួយនឹងតម្លៃដ៏សមរម្យ។ 2. ហេដ្ឋារចនាសម្ព័ន្ធ ផ្នែកសំខាន់ៗនៃប្រទេសសុីបបានរីកចម្រើនជាលំដាប់ ដែលជួយទៅដល់សេដ្ឋកិច្ចផ្នែកមុខជំនួញរបស់ប្រទេសសុីប យ៉ាងខ្លាំង។ ដោយមានការវិនិយោគទុនយ៉ាងច្រើនលើផ្នែកទូរគមនាគមន៍, ដឹកជញ្ជូនផ្លូវទឹក និងផ្លូវគោក ប្រទេសសុីបក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងៗដែលមានការអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្ពស់ ដែលធ្វើឲ្យការធ្វើជំនួញផ្សេងៗ និងការរស់នៅកាន់តែមានភាពងាយស្រួល។ ជាមួយនឹងបណ្តាញផ្លូវដ៏អស្ចារ្យដែលអនុញ្ញាតឱ្យមានភាពងាយស្រួលក្នុងចល័ត ពីចំណុចមួយទៅចំណុចមួយទៀត។ មិនតែប៉ុណ្ណោះ ប្រទេសនេះមានអាកាសយានដ្ឋានអន្តរជាតិលំដាប់ពិភពលោកចំនួន 2 ដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់ ផ្សារភ្ជាប់ប្រទេសសុីប និងផ្នែកផ្សេងទៀតនៃពិភពលោក។ ប្រទេសនេះក៏មានកំពុងផែជ្រៅៗចំនួន 2 ផងដែរដែលមានទីតាំងនៅទីក្រុង Larnaca និង Limassol។ 3. ការផ្សារភ្ជាប់ជាមួយនឹងអឺរ៉ុប ចាប់តាំងពីប្រទេសសុីបទទួលបានសមាជិកសហភាពអឺរ៉ុបរួចមកក្នុងឆ្នាំ 2004, ប្រទេសសុីបគឺបានរក្សាទំនងទំនងនឹងទ្វីបអឺរ៉ុបរហូតមកដល់សព្វថ្ងៃ។ ម្យ៉ាងទៀតការចូលជាសមាជិកអឺរ៉ុបនេះ អាចផ្តល់នូវទំនុកចិត្តដល់អ្នកវិនិយោគបានថាជាប្រទេសដែលមានស្ថេរភាព និងដែនដីសុវត្ថិភាពសម្រាប់ការវិនិយោគផ្សេងៗ។ ប្រទេសសុីបត្រូវបានដើរតួជាទូរគមនាគមន៍កណ្តាលក្នុងអឺរ៉ុបដោយសារតែខ្សែកាបអុបទិក និងផ្កាយរណបតភ្ជាប់នឹងផ្នែកផ្សេងៗទៀតក្នុងតំបន់អឺរ៉ុប។ ដូច្នេះហើយ អឺនធឺណេតប្រទេសនេះគឺមានល្បឿនលឿនខ្លាំង។ 4. ទីតាំង ទីតាំងប្រទេសសុីបគឺស្ថិតនៅចំចំណុចសំខាន់ដែលភ្ជាប់ទៅនឹងប៉ែក អាហ្វ្រិក អឺរ៉ុប និងអាសុី បើយើងនិយាយអំពីការវិនិយោគ។ ដូច្នេះហើយ ទីតាំងប្រទេសនេះគឺមានការវិនិយោគទៅមករវាងទ្វីបទាំង 3បានយ៉ាងរលូន។ ប្រទេសសុីបក៏បានដើរតួយ៉ាងសកម្មផងដែរក្នុងវិស័យដឹកជញ្ជូនទំនិញចេញចូលអឺរ៉ុប។ 5. សញ្ជាតិ ប្រទេសសុីបផ្តល់អ្នកវិនិយោគនូវឱកាសដ៏កម្រមួយក្នុងការទទួលបាននូវសិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍ រហូតដល់ទទួលបានសញ្ជាតិទៀតផង។ ទោះបីជាគម្រោងស្រដៀងគ្នានៅក្នុងប្រទេសផ្សេងទៀតជាធម្មតាចំណាយពេលលើសពី 6-8 ឆ្នាំក៏ដោយ អ្នកអាចទទួលបានសញ្ជាតិ សុីប ក្នុងរយៈពេល 3-4 ខែប៉ុណ្ណោះ។

image
ប្រទេសស៊ីប

Cyprus ជាប្រទេសនៃវប្បធម៌ចម្រុះមួយ មានទឹកដីនៅជាប់នឹងសមុទ្រ Mediterranean ដែលធ្វើឲ្យអាកាសធាតុក្នុងប្រទេសនេះអំណោយផលទាំងការរស់នៅ និងពិសេសសម្រាប់វិសមកាល ហើយក៏ជាប្រទេសដែលមានសុវត្ថិភាពខ្ពស់ សាកសមបំផុតសម្រាប់ការរស់នៅជាលក្ខណៈគ្រួសារ។ មិនតែប៉ុណ្ណោះ Cyprus ក៏បានបើកឱកាសឲ្យប្រជាសាសន៍ដទៃជុំវិញពិភពលោកធ្វើការបង្កើតមុខជំនួញផ្ទាល់ខ្លួន ក៏ដូចជាការវិនិយោគទៅលើគម្រោង ឬក្រុមហ៊ុនដែលមានស្រាប់នៅក្នុងប្រទេសនោះផងដែរ! អត្ថប្រយោជន៍ដែល ប្រទេស Cyprus ផ្តល់ គឺបានទាក់ទាញអ្នកវិនិយោគជាច្រើនពីបណ្តាប្រទេសនានា។ ខាងក្រោមនេះជាអត្ថប្រយោជន៍ចម្បងៗដែលអ្នកនឹងទទួលបាននៅពេលដែលអ្នកជ្រើសរើស កម្មវិធីវិនិយោគលើអចលនៈទ្រព្យក្នុងប្រទេស Cyprus ដើម្បីទទួលបានសិទ្ធិរស់នៅស្របច្បាប់៖

ទំនាក់ទំនងមកខាងយើងខ្ញុំដើម្បីបានព័ត៌មានបន្ថែម